Header Ads Widget

អំពីរៀន៧ថ្ងៃ

រៀន៧ថ្ងៃ (rean7days) ជាវេបសាយថ្មីមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១។ មូលហេតុដែលឈានទៅដល់ការបង្កើតវេបសាយគឺដោយសារតែបច្ចុប្បន្នជាសម័យទំនើប និងជឿនលឿន ហើយសិស្ស និស្សិតភាគច្រើនមានទូរស័ព្ទទំនើបច្រើន ហើយពួកគេចូលចិត្តស្វែងរកព័ត៌មាន ឬចំណេះដឹងផ្សេងៗតាមរយៈទូរស័ព្ទដៃរបស់គេ។ តាមរយៈវេបសាយនេះ ពួកគេអាចសិក្សាស្រាវជ្រាវបន្ថែម និងពង្រីកចំណេះដឹងរបស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលពួកគេចង់រៀនសូត្រ និងស្រាវជ្រាវបន្ទាប់ពីបានរៀននៅសាលាជាមួយលោកគ្រូ អ្នកគ្រូរួចមក។

លើសពីនេះទៀត វេបសាយ«រៀន៧ថ្ងៃ» ត្រូវបានបង្កើតឡើងក្នុងសម័យជំងឺរាតត្បាត(កូវីដ ១៩)ដែលសាលារៀនភាគច្រើនបិទទ្វារ និងបង្កឱ្យមានការលំបាកក្នុងការរៀនសូត្រដោយផ្ទាល់ជាមួយគ្រូ។ ជាមួយវេបសាយ«រៀន៧ថ្ងៃ»សិក្សានុសិស្សអាចបន្តការរៀនសូត្រ ការសិក្សាស្រាវជ្រាវនៅផ្ទះ ឬទីកន្លែងផ្សេងៗទៀតដាច់តែឯងដោយពុំបាច់ខ្លាចការឆ្លងមេរោគកូវីដ​១៩ទេ។ 

មួយវិញទៀតពាក្យថា«រៀន៧ថ្ងៃ»គឺចង់ដាស់អារម្មណ៍ និងស្មារតីរបស់សិក្សានុសិស្សខ្មែរទាំងអស់ឱ្យដឹងថាដើម្បីឱ្យក្លាយខ្លួនជាសិស្សពូកែ ជាកូនល្អ និងក្លាយជាធនធានសម្រាប់ប្រទេសជាតិ គឺត្រូវខិតខំរៀន និងស្វ័យសិក្សាដោយមិនគិតថាជាថ្ងៃសម្រាកនោះទេ គឹខំរៀន អាន និងស្រាវជ្រាវទោះតិចក្តី ទោះច្រើនក្តីក្នុងមួយថ្ងៃៗ។

រាល់សំណួរ-ចម្លើយដែលយើងចែករំលែកនៅលើវេបសាយរបស់យើងនេះ គឺយើងបានចំណាយពេលវាយជាអត្ថបទឡើងវិញ ដោយយើងបានទិញសៀវភៅសំណួរ-ចម្លើយគ្រប់មុខវិជ្ជារបស់អ្នកនិពន្ធតាមរយៈបណ្ណាគារនានា។ នេះបញ្ជាក់ថាយើងមិនបានរំលោភកម្មសិទ្ធិបញ្ញាទេ ព្រោះយើងបានជាវស្នាដៃរបស់អ្នកនិពន្ធបន្ត ដែលលោកបានធ្វើការបោះពុម្ភផ្សាយ ឬធ្វើអាជីវកម្មជាមួយរោងពុម្ភឬបណ្ណាគារដែលយើងបានទិញនោះ។

យើងសង្ឃឹមថា វេបសាយនេះនឹងក្លាយជាមិត្ត ឬក៏ជាបណ្តុំឯកសារដ៏ល្អមួយសម្រាប់សិក្សានុសិស្សដែលចង់ស្វែងរកចំណេះដឹងបន្ថែម។

បញ្ចេញមតិ

0 Comments