ចម្លើយ
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ ដែលមាន ហេង សំរិន ជាប្រធាន។ បានជារណសិរ្សនេះអាចទទួលបានជ័យជំនះលើពួកខ្មែរក្រហមព្រោះ៖
• ឆន្ទៈរបស់ប្រជាជនកម្ពុជាបានចូលរួមយ៉ាងមោះមុត និងមានភាពអង់អាចក្លាហាន
• កងទ័ពបដិវត្តន៍មានសេចក្តីអង់អាចគ្រប់សមរភូមិប្រយុទ្ធ
• វីរភាព និងមនសិការ នៃអ្នកដឹកនាំទ័ពរណសិរ្សនេះមានទឹកចិត្តមោះមុតក្លាហាន
• មានការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង ពិសេសវៀតណាម
• កម្មាភិបាល និងកងទ័ពខ្មែរក្រហមមួយចំនួនអស់ជំនឿលើការដឹកនាំរបស់ ប៉ុល ពត។
0 Comments