Header Ads Widget

ដូចម្តេចដែលហៅថាអត្តសញ្ញាណជាតិ? តើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យដូចម្តេចខ្លះ?

ចម្លើយ

ន័យរបស់«អត្តសញ្ញាណជាតិ»គឺ៖

- អត្តសញ្ញាណជាតិ=អត្ត+សញ្ញាណ+ជាតិ

- អត្តៈ ខ្លួន

- សញ្ញាណៈ គ្រឿងសម្គាល់ សេចក្តីដឹងជាក់

ដូចនេះ អត្តសញ្ញាណជាតិគឺសំដៅលើគ្រឿងសម្គាល់ ជាទីអាងនូវលក្ខណៈពិសេស និងដោយឡែករបស់ជាតិសាសន៍នីមួយៗ។ អត្តសញ្ញាណជាតិខ្មែរ មានទង់ជាតិ ភ្លេងជាតិ ភាសា អក្សរ សិល្បៈ វប្បធម៌ ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់...។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យដូចតទៅ៖

- ពណ៌ខៀវតំណាងឱ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ស្ថិតក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ

- ពណ៌ក្រហមតំណាងស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ

- រូបប្រាសាទអង្គរវត្តពណ៌ស តំណាងឱ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរ។

បញ្ចេញមតិ

0 Comments