Header Ads Widget

ច្បាប់ និងករណីយកិច្ចតាងនូវទិដ្ឋភាពពីរនៃតម្លៃដែលបង្ក្រប់ឱ្យគ្នាទៅវិញទៅមក។ ចូរពន្យល់ និងលើកយកឧទាហរណ៍មកបញ្ជាក់។

ចម្លើយ

ច្បាប់ និងករណីយកិច្ចតាងនូវទិដ្ឋភាពពីរនៃតម្លៃដែលបង្ក្រប់ឱ្យគ្នាទៅវិញទៅមក៖

- ទំនាក់ទំនងរវាងច្បាប់ និងករណីយកិច្ចមានលក្ខណៈជិតស្និទ្ធិ

- ពលរដ្ឋជាកោសិការបស់រដ្ឋ ពលរដ្ឋត្រូវតែយល់ដឹងអំពើច្បាប់ និងករណីយកិច្ចក្នុងការអភិវឌ្ឍន៍ប្រទេសក៏ដូចជាការអភិវឌ្ឍន៍គ្រួសារ

- ច្បាប់ជាគោលការណ៍ចម្បងក្នុងការកំណត់ករណីយកិច្ចពលរដ្ឋ

- ការគោរពច្បាប់ និងបំពេញករណីយកិច្ចជាពលរដ្ឋបានពេញលេញ ធ្វើឱ្យប្រទេសមានការរីកចម្រើន

- កាតព្វកិច្ចរបស់យើងចំពោះអ្នកដទៃ គឺជាការឆ្លើយតបទៅនឹងសិទ្ធិរបស់អ្នកដទៃ។

ឧទាហរណ៍ៈ កម្មករមានសិទ្ធិទាមទារពីនិយោជករបស់ខ្លួននូវប្រាក់ខែសមរម្យ ការឈប់សម្រាកជាដើម ក៏ប៉ុន្តែនិយោជកក៏មានសិទ្ធិ និងតម្រូវឱ្យកម្មករមកធ្វើការជាប្រចាំតាមម៉ោងកំណត់ និងតាមច្បាប់ការងារវិញដែរ។

ឧទាហរណ៍ៈ ច្បាប់រៀបចំឱ្យមានការបោះឆ្នោត ចំណែកពលរដ្ឋមានករណីយកិច្ចទៅបោះឆ្នោត។

បញ្ចេញមតិ

0 Comments