Header Ads Widget

ទំនោររបស់បុគ្គលគឺជាលក្ខណៈចិត្តដែលមានមូលដ្ឋានត្រឹមត្រូវ និងជាស្នូលនៃជីវិតផ្លូវចិត្តរបស់បុគ្គល។ ចូរពន្យល់ឱ្យបានក្បោះក្បាយ។

ចម្លើយ

ទំនោររបស់បុគ្គលគឺជាលក្ខណៈចិត្តដែលមានមូលដ្ឋានត្រឹមត្រូវ និងជាស្នូលនៃជីវិតផ្លូវចិត្តរបស់បុគ្គលនោះ។ ទំនោររបស់បុគ្គលស្តែងឱ្យឃើញលក្ខណៈចិត្ត និងតម្រូវការជីវិតមាន៖

- តម្រូវការៈ ចំណីអាហារ សម្លៀកបំពាក់ ទីជម្រក ការសិក្សារៀនសូត្រ និងតម្រូវការផ្សេងៗទៀត

- ចំណង់ចំណូលចិត្តរបស់បុគ្គល គឺជាឥរិយាបថរបស់បុគ្គលទៅលើវត្ថុ ដែលយល់ថាសំខាន់សម្រាប់ការរស់នៅរបស់គេ ហើយមានលទ្ធភាពផ្តល់នូវការសប្បាយរីករាយ ការពេញចិត្តសម្រាប់ខ្លួនគេ

- ឧត្តមគតិ ជាការឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងមនសិការរបស់មនុស្សក្រោមទម្រង់នៃរូបតំណាងដ៏ល្អឥតខ្ចោះ និងជាគំរូដ៏ល្អប្រពៃ

- លោកទស្សនៈរបស់បុគ្គលជាសំណុំគំនិតរបស់បុគ្គលម្នាក់ៗលើបាតុភូតសង្គម និងសកម្មភាពរបស់ខ្លួន។

បញ្ចេញមតិ

0 Comments